ខឹង​ចាញ់​ប្រកួត​មុន Man City ​លត់ Watford ​៨-០ ​យប់មិញ​

ក្រុម Manchester City ​បាន​លត់​ក្រុម Watford ​ចាស់​ដៃ ​ដល់​ទៅ​៨-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​​យប់មិញ​នេះ​។ប្រកួត​មុន ក្រុម Man City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Norwich ​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​លីគ​នេះ។ ដូច្នេះ​ហើយ​ទើប​ប្រកួត​ប៉ះ​ក្រុម Watford ​នេះ ​ក្រុម​របស់​លោក Pep ​ព្យាយាម​យ៉ាង​ខ្លាំង ​បុក​យក​ៗ រហូត​ទទួល​បាន​គ្រាប់​បាល់​ដល់​ទៅ​៨​គ្រាប់​ឯ​ណោះ ​ហើយ​ថែម​ទាំង​បិទ​ក្រុម Watford ​​មិន​ឱ្យ​ស៊ុត​ចូល​ទី​ខ្លួន​ថែម​ទៀត។ជាមួយ​លទ្ធផល​យ៉ាង​គាប់​ប្រសើរ​នេះ ​ក្រុម Man City ​បាន​ហក់​ឡើង​ទៅ​លេខ​២​ហើយ ​ក្នុង​តារាង ​ដោយ​មាន​១៣​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​៦​ប្រកួត៕


 

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT