Mourinho ឆ្លើយតប រឿង​អ្នក​គាំទ្រ​រំអុក​ឲ្យ​ទៅ​ដឹកនាំ​នៅ​ក្លឹប Real Madrid

ថ្មីៗ​នេះ​បាន​កើត​រឿងរ៉ាវ​ក្តៅ​គគុក​ដែល​មតិ​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​លោក Jose Mourinho ​មក​ដឹកនាំ​នៅ​ក្លឹប Real Madrid បន្ទាប់​ពី​ស្តេច​ស​ហាក់​មាន​ការ​ធ្លាក់​ចុះ​នូវ​ទម្រង់​លេង​ក្នុង​រយៈពេល​ចុង​ក្រោយ ក្រោម​ការ​ដឹកនាំ​របស់ Zinedine Zidane។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក Mourinho ដែល​កំពុង​ទំនេរ​ជើង​ជិត ១ ឆ្នាំ​ប្រាប់​ទៅ​កាន់ Deportes Cuatro ដូច្នោះ​ថា៖ “អ្នក​មិន​អាច​ទៅ​បង្វឹក​នៅ​ក្លឹប​ដែល​គេ​កំពុង​មាន​គ្រូ​បង្វឹក​ដឹកនាំ​ហើយ​នោះ​ទេ ពោល​គឺ​ខ្ញុំ​គ្មាន​ចំណាប់​អារម្មណ៍​ទៅ​ដឹកនាំ Real Madrid ក៏​ព្រោះ​តែ​សព្វថ្ងៃ​គេ​មាន​គ្រូ​រួច​ទៅ​ហើយ”។

ត្បិត​ជា​សារ​ដ៏​ខ្លី ដើម្បី​បញ្ចប់​ចម្ងល់​ជាមួយ​អ្នក​សារព័ត៌មាន ប៉ុន្តែ​អតីត​អ្នកចាត់ការ​នៅ​ក្លឹប​បិសាច​ក្រហម​បច្ចុប្បន្ន​នៅ​តែ​ឈរ​ជា​បេក្ខភាព​ទី​មួយ ត្រៀម​ជំនួស​តំណែង​អ្នកចាត់ការ​សញ្ជាតិ​បារាំង​នៅ Real Madrid ប្រសិន​ណា​លោក Florentino Perez ​សម្រេច​ដក​តំណែង Zidane ដូច​ការ​រំពឹង​ទុក​របស់​មតិ​មួយ​ចំនួន​ពិត​មែន​នោះ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT