ញាក់​សាច់ Norwich ​យក​ឈ្នះ​ក្រុម Man City ​បាន​៣-២ ​យប់មិញ​

វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​ក្រុម Norwich ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ​បាន​ក្នុង​លទ្ធផល ​៣-២ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ។មុន​ការ​ប្រកួត​នេះ ​ក្រុម Norwich ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​អវត្តមាន​កីឡាករ​សំខាន់​ៗ​ក្នុង​រហូត​ដល់​១១​នាក់​ឯ​ណោះ ​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រូ​បង្វឹក​ឈឺ​ក្បាល​យ៉ាង​ខ្លាំង។ តែ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​វិញ ​ក្រុម​របស់​លោក Farke ​ហាក់​ដូចជា​ធ្វើ​បាន​ល្អ ​ដោយ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​ក្រុម Man City ​២​គ្រាប់​មុន​ឯ​ណោះ។ ​២​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Mclean ​នាទី​១៨ ​និង Mclean ​នាទី​២៨ ​មុន​ពេល Aguero ​រក​បាន​១​គ្រាប់​វិញ​នៅ​នាទី​៤៥។

នៅ​តង់​ទី​២​អ្វី​ៗ​នៅ​តែ​មិន​ល្អ​សម្រាប់​ក្រុម​លោក Pep ​ដដែល ​ដោយ Pukki ​រក​បាន​១​គ្រាប់​ឱ្យ​ Norwich ​ទៀត​នៅ​នាទី​៥០។ ​ធ្វើ​ឱ្យ​លទ្ធផល ​ក្រុម Norwich ​នាំ​មុខ City ​ដល់​ទៅ ៣-១ ​ទៅ​ហើយ។ ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​មុន​បាន​ព្យាយាម​វាយ​សម្រុក​វិញ​ដែរ ​រហូត​នាទី​៨៨ ​ក៏​រក​បាន​១​គ្រាប់​ទៀត​ដោយ Rodri ​ហើយ​ក៏​ជា​គ្រាប់​បាល់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ផង​ដែរ។ ចប់​លទ្ធផល Norwich ​ឈ្នះ ៣-២ ​លើ​ក្រុម Man City ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT