Beckham ចាប់​ចិត្ត​ចង់​បាន​កីឡាករ​ជាប់​កុងត្រា​មួយ​ជីវិត​របស់ Barca មក​លេង​នៅ​អាមេរិក

តាម​របាយការណ៍​ពី Club de la Mitjanit បាន​ចុះ​ផ្សាយ​ថា​ David Beckham ដែល​ជា​ប្រធាន​ក្លឹប Inter Miami បាន​នឹង​កំពុង​ជជែក​ជុំវិញ​លទ្ធភាព​នាំ​យក Lionel Messi របស់​ក្លឹប FC Barcelona មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក។

ក្លឹប Miami នឹង​ចាប់​ផ្តើម​ចូលរួម​នៅ​ក្របខ័ណ្ឌ MLS ជា​លើក​ដំបូង ចាប់​ពី​ឆ្នាំ ២០២០ ត​ទៅ ជាមួយ​គោលដៅ​ចង់​ប្រមែប្រមូល​កីឡាករ​កំពូល​ដែល​មាន​វ័យ​ចំណាស់​មក​ពង្រឹង​ក្រុម​ឲ្យ​បាន​កាន់​តែ​ច្រើន។

ប្រសិន​គ្រប់​យ៉ាង​អាច​សម្រេច​ទៅ​បាន​ដូច​ចិត្ត នោះ​លីគ​កំពូល​របស់​អាមេរិក​ក៏​អាច​នឹង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។ បញ្ជាក់​ថា M10 ក៏​ទើប​តែ​ទទួល​បាន​កុងត្រា​មួយ​ជីវិត នៃ​កិច្ច​ព្រមព្រៀង​ដែល Barcelona ផ្តល់​ជូន ប៉ុន្តែ​សម្រាប់​រូប​គេ​ក៏​អាច​ចាកចេញ​នៅ​ពេល​ណា​ក៏​បាន​ដែល​វា​ជា​លក្ខខណ្ឌ​ពិសេស៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT