Ronaldo ​តាម​កាន់​តែ​ប្រកិត កំណត់ត្រា​រក​គ្រាប់​បាល់​ឲ្យ​ជាតិ​ច្រើន​ដាច់​គេ​ក្នុង​លោក

៤ គ្រាប់​របស់ Cristiano Ronaldo កាល​ពី​យប់មិញ​បាន​កើត​ឡើង​នៅ​នាទី ៧, ៦១, ៦៥ និង ៧៦ មុន​ពេល William Carvalho សម្រេច​ចុង​ម៉ោង​នៅ​នាទី ៩០+២ បញ្ចប់​ទៅ​នៅ​លទ្ធផល ៥-១ លើ​ម្ចាស់​ផ្ទះ​លីទុយអានី។

ទៅ​មើល​ចំនួន​គ្រាប់​បាល់​សរុប​របស់​ CR7 សម្រាប់​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​គឺ​កើន​ឡើង​សរុប​មក​ដល់​គ្រាប់​ទី ៩៣ ហើយ​ ដែល​ធៀប​នឹង​កំណត់ត្រា​វីរបុរស​អ៊ីរ៉ង់ Ali Daei មាន ១០៩ គ្រាប់។

កីឡាករ​វ័យ ៣៤ ឆ្នាំ​នៅ​សល់​គម្លាត ១៦ គ្រាប់​ផ្សេង​ទៀត ដែល​នេះ​លោក​នៅ​មាន​ឱកាស​ច្រើន ​ពោល​គឺ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ដែល​នៅ​សល់​ប៉ុន្មាន​ជុំ គួប​ផ្សំ​នឹង​ការ​ប្រកួត​ផ្លូវការ​នៅ​ឆ្នាំ ២០២០ ប្រសិន​អាច​ឆ្លង​ផុត ជាមួយ​នឹង​ការ​ត្រៀម​តតាំង​នៅ World Cup ឆ្នាំ ២០២២ នៅ​កាតា ដែល​ជា​ក្តី​សង្ឃឹម​ជួយ​ឲ្យ CR7 បំបែក​បាន​កំណត់ត្រា​ដ៏​អស្ចារ្យ​មុន​ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​កីឡា​បាល់ទាត់៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT