នៅប្រកួតជុំទី ៥ ក្នុងទឹកដីនៃទីក្រុងប៉ារីសដែលម្ចាស់ផ្ទះបារាំងស្វាគមន៍ក្រុមជម្រើសជាតិអាល់បានីបានបញ្ចប់ទៅនៅលទ្ធផល ៤-១។
មុនបើកការប្រកួតផ្លូវការ បានកើតមានរឿងហួសចិត្តមួយគឺជុំវិញការស្មិងស្មាធិ៍គោរពភ្លេងជាតិ ដែលម្ចាស់ផ្ទះរៀបចំកម្មវិធីបារាំងបានចាក់បទភ្លេងជាតិខុស ពោលគឺច្រឡំចាក់ភ្លេងជាតិអង់ដូរ៉ាសម្រាប់កីឡាករអាល់បានីដែលធ្វើឲ្យមានការពន្យារពេលបើកការប្រកួតដល់ទៅ ១០ នាទី។
យ៉ាងណាមិញពុំមានមតិប្រតិកម្មអ្វីធំដុំនោះទេ ណាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានចេញសារសុំទោសភ្លាមៗផងដែរ ក្រោយពីសហព័ន្ធបាល់ទាត់ខ្លួនបង្កកំហុសបែបនោះ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាល់បានីលោក Edi Rama បានបញ្ជាក់ថា៖ “ប្រធានាធិបតី Macron បានសុំការអភ័យទោសជុំវិញការដែលសហព័ន្ធបាល់ទាត់បារាំងបង្កើតកំហុសនូវការចាក់ភ្លេងជាតិរបស់យើងរួចរាល់ហើយ”៕ ប្រភព៖ AF