Jesus៖ “Neymar ​ទាល់​តែ​មាន​គំនិត​ចេះ​គិត​ដូច Ronaldo ទើប​អាច​ក្លាយ​ជា​កីឡាករ​កំពូល​បាន”

Neymar នឹង​អាច​ក្លាយ​ជា​កីឡាករ​កំពូល​ក្នុង​លោក ប្រសិន​គេ​ព្រម​ផ្លាស់ប្តូរ​នូវ​ឥរិយាបថ​ចិត្ត​គំនិត​តាម​ Cristiano Ronaldo។ នេះ​ជាសារ​ដែល Jorge Jesus អ្នកចាត់ការ​របស់​ក្លឹប Flamengo ​បាន​យល់​ឃើញ។

Jesus បាន​ជជែក​នៅ​កិច្ចសម្ភាសន៍​ជាមួយ Globoesporte ដូច្នោះ​ថា៖ “នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ពិត​ណាស់​ដែល Ronaldo និង Messi ឈរ​លំដាប់​កំពូល ហើយ​វីរបុរស​របស់​ខ្ញុំ​គឺ Johan Cruyff”។

លោក​បន្ត៖ “ជុំវិញ​រឿងរ៉ាវ Neymar គឺ​គេ​អាច​ឈរ​នៅ​កម្រិត​ខ្ពស់​បែប​នេះ​បាន ប្រសិន​ណា​អាច​ធ្វើ​ការ​ហ្វឹកហាត់​និង​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ដូច Ronaldo ពោល​គឺ​លុះ​ត្រា​តែ​គេ​កែប្រែ អ៊ីចឹង​ទេ​វា​មិន​អាច​ទៅ​រួច​ឡើយ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT