Nadal ចំណាយ​ពេល​ជិត​៥​ម៉ោង ទើប​អាច​​លើក​ពាន US Open ​បាន​​

Rafael Nadal បាន​យក​ឈ្នះ​ជើង​ខ្លាំង​រុស្ស៊ី​ Daniil Medvedev ​ក្នុង​លទ្ធផល ​ ៧-៥ ៦-៣ ៥-៧ ៤-៦ និង ៦-៤ ​ស្វិត​ស្វាញ​បំផុត ​មុន​ពេល​បាន​លើក​ពាន​រង្វាន់ US Open ​កាល​ពី​យប់មិញ​នេះ​។

ការ​លេង​ដល់​ទៅ​៥​សិត​នេះ ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ចំណាយ​ពេល​ដល់​ទៅ​៤​ម៉ោង​៤៨​នាទី​ឯ​ណោះ ទើប​បញ្ចប់។ វា​ជា​ការ​ប្រកួត​មួយ​ដ៏​ស្វិតស្វាញ ​ត្បិត​អី  Medvedev ​ក៏​ជា​ជើង​​ខ្លាំង​ម្នាក់​ដែរ​នៅ​លើ​លោក​នេះ។ ​ការ​ឈ្នះ​ពាន US Open ​នេះ គឺ​ជា​លើក​ទី​៤​ហើយ​សម្រាប់​កីឡាករ​អេស្ប៉ាញ​ខាង​លើ ​ដោយ​លើក​ទី​១​​នៅ​ឆ្នាំ ២០១០ ២០១៣ ២០១៧ ​និង​២០១៩​នេះ​។

បូក​ថែម​១​កាល​ពី​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ការ​ឈ្នះ​ពាន​នៅ Grand Slam ​របស់​គេ (ពាន​រង្វាន់​ធំ​ៗ) ​ឡើង​ដល់​១៩​ហើយ ​ដោយ​ក្នុង​នោះ​មាន​ US Open ​៤​ដង ​French Open ១២​ដង, Australian Open ១ដង និង​ Wimbledon ២ដង៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT