Bale ​៖ ខ្ញុំ​មិន​បាន​ស្ដាប់​ការ​រិះគន់​ណា​មួយ​ឡើយ ​ហើយ​ក៏​មិន​ខ្វល់​ដែរ​

Gareth Bale ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ដែល​ខ្វល់​ចំពោះ​ការ​ចុះ​ផ្សាយ​នានា​កន្លង​មក​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ​គឺ​ខ្លួន​ផ្ដោត​លើ​ការ​ខិតខំ​ប្រឹងប្រែង​លេង​ឱ្យ​បាន​ល្អ​បំផុត​ប៉ុណ្ណោះ។

ជា​យូរ​មក​ហើយ Bale ​មិន​ដែល​និយាយ​អ្វី​ឡើយ​ជាមួយ​អ្នក​កាសែត ​ហើយ​ស្រាប់​តែ​យប់មិញ​នេះ ​កីឡាករ​ជម្រើស​ជាតិ​វែល​បាន​បង្ហាញ​មុខ​ឱ្យ​គ្រប់​គ្នា​សួរ​នាំ​តែ​ម្ដង។ សំនួរ​ជា​ច្រើន​បាន​ចោទ​សួរ​ទៅ​លើ​រូបគេ ​ជា​ពិសេស​រឿង​អនាគត​នៅ​ក្លឹប Real Madrid ​និង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ប្រទេស​ចិន​តែ​ម្ដង។

Bale ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ “ខ្ញុំ​មិន​បាន​ស្ដាប់​ការ​រិះគន់​នោះ​ទេ ពួកគេ​មិន​បាន​ដឹង​ច្បាស់​ថា​ពួកគេ​កំពុង​និយាយ​ពី​អ្វី។ ខ្ញុំ​មិន​បាន​អាន​អ្វី​ទាំង​អស់ ​ហើយ​ខ្ញុំ​ក៏​មិន​ស្ដាប់​ពួកគេ​ដែរ។ ខ្ញុំ​ដឹង​មនុស្ស​ជា​ច្រើន​មិន​បាន​យល់​ពី​ស្ថានការ​ច្បាស់​ទេ។ អ្វី​ដែល​ពួកគេ​សរសេរ​គឺ​មិន​ប្រាកដ​ទាំង​អស់។ ដូច្នេះ​ហើយ​វា​មិន​បាន​ប៉ះ​ពាល់​អារម្មណ៍​ខ្ញុំ​ឡើយ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT