Can ​​ខឹង​គ្រូ Juventus ​ដែល​មិន​ដាក់​ឈ្មោះ​ខ្លួន​ចូល​លេង Champions League ​

Emre Can និង ​Mario Mandzukic ​ត្រូវ​បាន​លោក Sarri ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ក្រុម Juventus ​ដើម្បី​ត្រៀម​លេង​ពាន​រង្វាន់ UEFA Champions League ​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​។

ការ​មិន​មាន​ឈ្មោះ​លេង​នេះ​ដែរ បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន Can ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ត្បិត​អី​រូបគេ​ក៏​ជា​កីឡាករ​សំខាន់​មួយ​រូប​ក្នុង​ក្រុម​ផង​ដែរ។ ​និយាយ​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដើម្បី​ត្រៀម​ជម្រុះ Euro 2020 ​ខ្សែ​បម្រើ​រូប​នេះ ​បាន​បញ្ជាក់​ថា៖ “ម្សិលមិញ គ្រូ​បង្វឹក​បាន​ទូរសព្ទ​មក​ខ្ញុំ ​ហើយ​ប្រាប់​ខ្ញុំ​ថា​នឹង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​លេង Champions League ​ឡើយ។ វា​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ព្រឺត​ចំពោះ​ដំណឹង​នេះ ​ហើយ​ក៏​ខឹង​ជា​ខ្លាំង​ដែរ”។

អតីត​កីឡាករ Liverpool ​ក៏​បាន​បន្ថែម​ទៀត​ថា​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​រូបគេ​នៅ​តែ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក ​និង​បន្ដ​ប្រឹងប្រែង​ហ្វឹកហាត់​ផ្ទេរ​ដង ដើម្បី​បាន​ទាក់​ចិត្ត​គ្រូ​បង្វឹក​វិញ។ ការ​មិន​ដាក់​បញ្ចូល​ឈ្មោះ​របស់​គេ​នេះ​ដែរ គឺ​មក​ពី​ក្រុម Juventus ​ទើប​តែ​យក​បាន Aaron Ramsey ​និង Adrien Rabiot ​មក​បន្ថែម​កម្លាំង​នៅ​តំបន់​បម្រើ​របស់​ខ្លួន​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT