គ្រូ​បង្វឹក​ទុយណេស៊ី៖ ​យើង​ត្រូវ​ឈ្នះ​បែលហ្សិក ​យើង​គ្មាន​ជម្រើស​ទេ

ក្រុម​ទុយណេស៊ី នឹង​ត្រូវ​លេង​ទល់​ក្រុម​ខ្លាំង​បែលហ្សិក ​នា​ម៉ោង​៧​ល្ងាច​នេះ ក្នុង​ការ​ប្រកួត​ទី​២​នា​ព្រឹត្តិការណ៍ FIFA World Cup 2018 ​របស់​ខ្លួន។

កាល​ពី​ប្រកួត​ទី​១​កន្លង​ទៅ ​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​អង់គ្លេស ​ក្នុង​លទ្ធផល ២-១ ម្ដង​រួច​មក​ហើយ។ ដូច្នេះ​ប្រសិន​បើ​ចង់​មាន​ឱកាស​ឡើង​វគ្គ​បន្ដ​បាន លុះ​ត្រា​យក​ឈ្នះ​លើ​ក្រុម​បែលហ្សិក​នា​រាត្រី​នេះ។ ​ការ​រំពឹង​ធំ​មួយ​នេះ​ត្រូវ​បាន​លោក Nabil Maaloul ​គ្រូ​បង្វឹក​របស់​ទុយណេស៊ី​និយាយ​ថា​៖ “យើង​ត្រូវ​តែ​ឈ្នះ យើង​គ្មាន​ជម្រើស​ទៀត​ទេ បើ​ចង់​ឡើង​វគ្គ​បន្ដ​បាន។ បែលហ្សិក​ជា​ក្រុម​ខ្លាំង​ណាស់ នរណា​ក៏​ដឹង​ដែរ ប៉ុន្តែ​យើង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ។ យើង​ជឿ​ជាក់​លើ​ខ្លួន​ឯង ថា​នឹង​អាច​យក​លទ្ធផល​ល្អ​ក្នុង​ប្រកួត​នេះ​បាន”។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទុយណេស៊ី ​ក្នុង​ព្រឹត្តិការណ៍ World Cup ​នេះ ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ​ពោល​គឺ​ពួកគេ​មិន​ធ្លាប់​ឈ្នះ​ម្ដង​ណា​ឡើយ ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក។ ខណៈ​ដែល​ការ​ប្រកួត​យប់​នេះ ​ក៏​អាច​នឹង​ពិបាក​សម្រាប់​ក្រុម​ទុយណេស៊ី​ផង​ដែរ៕ប្រភព៖ DailyMail

  • គ្រូ​បង្វឹក​ទុយណេស៊ី៖ ​យើង​ត្រូវ​ឈ្នះ​បែលហ្សិក ​យើង​គ្មាន​ជម្រើស​ទេ