[ផ្លូវការ] FIFA ​ប្រកាស​បេក្ខភាព ៣ រូប​ចុង​ក្រោយ​ពាន​កីឡាករ&អ្នកចាត់ការ​ល្អ​បំផុត

មុន​នេះ​បន្តិច​ FIFA ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខភាព ៣ រូប​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​កីឡាករ​និង​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ឬ​ឲ្យ​ឈ្មោះ​ថា​ពាន ‘The Best’។

នៅ​ឆ្នាំ​នេះ​សម្រាប់​បេក្ខភាព ៣ រូប​ចុង​ក្រោយ​មាន​ដូច​ជា Virgil van Dijk, Lionel Messi និង Cristiano Ronaldo ខណៈ​អ្នកចាត់ការ​ឯ​ណោះ​វិញ​មាន Mauricio Pochettino, Pep Guardiola និង Jurgen Klopp។ សម្រាប់​កីឡាករ​ទាំង​បី​រូប​ខាង​លើ​ក៏​ត្រូវ​បាន​សម្រេច​ឈរ​ជា​បេក្ខភាព ៣ រូប​ចុង​ក្រោយ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ Ballon d’Or ដែល​ប្រកាស​នា​ចុង​ឆ្នាំ ២០១៩ ផង​ដែរ។

បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​ទៅ Luka Modric ជា​អ្នក​គ្រង​ពាន​រង្វាន់​នេះ​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង Milan នា​ថ្ងៃ​ទី ២៣ ​កញ្ញា៕ ប្រភព៖ FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT