Spurs បារម្ភ​ខ្លាច​របូត​កីឡាករ​ឆ្នើម​ឲ្យ​ទៅ​ក្លឹប​អេស្ប៉ាញ ​ដោយ​បាន​ប្រាក់​ត្រឹម ៣០ លាន

យោង​តាម​សារព័ត៌មាន Daily Star ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Tottenham Hotspur ហាក់​កំពុង​មាន​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ដែល​ខ្លួន​ទំនង​ជា​ត្រូវ​បង្ខំ​ចិត្ត​លក់​ចេញ Christian Eriksen ក្នុង​តម្លៃ​ត្រឹម ៣០ លាន​ផោន​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

កុងត្រា​របស់​កីឡាករ​ដាណឺម៉ាក​ត្រូវ​ផុត​ត្រឹម​ខែ​មករា​ ឆ្នាំ ២០២០ ពោល​គឺ​គេ​នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន ប្រសិន​គ្មាន​ការ​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី។ មាន​ក្លឹប​កំពូល ២ ដែល​សម្លឹង​ឃើញ Eriksen មិន​ដាក់​ភ្នែក​នោះ​គឺ Real Madrid និង Atletico Madrid ​ហើយ​ក្រុម​ទាំង​ពីរ​ក៏​បាន​ទម្លាក់​សំណើ​ទៅ​ក្លឹប​អង់គ្លេស មុន​ទីផ្សារ​ដោះដូរ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ២ ខាង​មុខ​នេះ​ផង​ដែរ។

បែប​នេះ​ហើយ​ដើម្បី​បញ្ចៀស​ការ​បាត់បង់ Eriksen ដោយ​គ្មាន​បាន​អ្វី​ទាំង​អស់ នោះ​ជម្រើស​ចុង​ក្រោយ​គឺ​មាន​តែ​បង្ខំ​ចិត្ត​លក់​ចេញ​នៅ​ពេល​នេះ ប៉ុន្តែ​អាច​ទទួល​បាន​តម្លៃ​ខ្លួន​ទាប​មិន​ដូច​ការ​រំពឹង​ទុក​ឡើយ។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT