Sanchez ​សុំ Man Utd ​ផ្លាស់​ទៅ​លេង​នៅ Inter Milan ​ដែរ​

ខ្សែ​ប្រយុទ្ធ Sanchez ​បាន​ស្នើ​សុំ​ក្លឹប Manchester United ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Inter Milan ​ដែរ ​ដោយ​ទទួល​យក​តម្លៃ​ពលកម្ម​ទាប​ជាង​នៅ Old Trafford ​។

លោក Conte ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ថ្នាក់​លើ​របស់​ក្លឹប Inter Milan ​ដើម្បី​ចំណាយ​ប្រាក់​ទិញ​យក Sanchez ​ពី​ក្រុម Man Utd ​ម្នាក់​ទៀត ​ដើម្បី​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​ខាង​លើ​របស់​ខ្លួន​កាន់​តែ​មុត​ស្រួច។ ស្រប​ពេល​ខាង​កីឡាករ​វិញ ​ក៏​ចង់​ចាកចេញ​ពី​អង់គ្លេស​ដែរ។ ប្រភព​បញ្ជាក់​ថា Sanchez ​បាន​សុំ​ក្លឹប​បិសាច​ក្រហម​ចាកចេញ​ហើយ ​ដោយ​រូបគេ​បាន​យល់​ព្រម​ទទួល​យក​ប្រាក់​តម្លៃ​ពលកម្ម​ទាប​នៅ​អ៊ីតាលី។

ក្រៅ​ពី​ទិញ​ដាច់ ​ក្រុម Inter Milan ​មាន​ជម្រើស​១​ទៀត ​ដោយ​ចង់​ខ្ចី​ជើង​កីឡាករ​ឈីលី​រូប​នេះ។ ​លោក Conte ​ចង់​ខ្ចី​ជើង​១​រដូវ​កាល ​ដោយ​បង់​ឱ្យ Man Utd ​៤,៥​លាន​ផោន អម​ជាមួយ​កុងត្រា​ទិញ​ផ្ដាច់​ថែម​ទៀត​ក្រោយ​ដាច់​កុងត្រា​ខ្ចី​ជើង។ ​ជាមួយ​នឹង​ការ​ចង់​បាន​របស់​ក្រុម​នៅ​អ៊ីតាលី លោក Ole ​ដែល​ជា​អ្នកចាត់ការ​ក្រុម Man Utd ​បែរ​ជា​និយាយ​ថា​លោក​ចង់​ឱ្យ Sanchez ​បន្ដ​នៅ Old Trafford ​ទៅ​វិញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT