Felix ដឹក​ដៃ Morata ​ត្រៀម​តតាំង Getafa យប់​នេះ ខណៈ​ជើង​ឆ្នើម​ពីរ​រូប​ត្រូវ​អវត្តមាន

នា​វេលា​ម៉ោង​ ០៣:០០ នាទី​រំលង​អាធ្រាត្រ​ក្លឹប Atletico Madrid នឹង​ត្រូវ​ចូល​តតាំង​ក្លឹប Getafe នា​ជំនួប​ជុំ​ទី ២ ​ប្រចាំ​ក្របខ័ណ្ឌ LaLiga។

ប៉ុន្មាន​នាទី​មុន​នេះ​ក្លឹប​ក៏​បាន​ប្រកាស​ចេញ​នូវ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត ដោយ​មាន​ទាំង Felix & Morata នៅ​តំបន់​ប្រយុទ្ធ ខណៈ Costa និង Correa ​បាន​អវត្តមាន​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ។

ខាងក្រោម​បង្ហាញ​ពី​បញ្ជី​កីឡាករ​សរុប៖​

អ្នកចាំទី: Adan, Oblak

ខ្សែការពារ: J.M.Gimenez, Arias, Lodi, Savic, Felipe, Hermoso, Tripper.

ខ្សែបម្រើ: Thomas, Koke, Saul, Lemar, M.Llorente, H.Herrera, Vitolo.

ខ្សែប្រយុទ្ធ: Joao Félix, Morata, Riquelme.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT