កើត​អី​ចេះ! កីឡាករ Man City នាំ​គ្នា​ពាក់​អាវ​ ‘Sane 19’ មុន​តតាំង Spurs យប់មិញ

នៅ​អំឡុង​ពេល​កម្តៅ​សាច់​ដុំ​មុន​បើក​ការ​ប្រកួត​ទល់ Tottenham កាល​ពី​យប់មិញ គេ​ឃើញ​កីឡាករ​របស់ Man City ជា​ច្រើន​រូប​បាន​នាំ​គ្នា​ពាក់​អាវ​របស់ Leroy Sane និង​លេខ ១៩ ដែល​រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

តាម​ការ​ឲ្យ​ដឹង​ថា​តាម​ពិត​ទៅ​នេះ​គ្រាន់​តែ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់ Sane ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ធ្ងន់ធ្ងរ រហូត​ឈាន​ដល់​ការ​វះកាត់​តែ​ប៉ុណ្ណោះ។ ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​មេឃ​ខៀវ​បាន​រង​របួស​ជង្គង់ (ACL) នៅ​អំឡុង​ការ​បើក​ឆាក​ក្នុង​ព្រឹត្តិការណ៍ The Community Shield ទល់ Liverpool ហើយ​រំពឹង​ខកខាន​ការ​បង្ហាញ​ខ្លួន​ច្រើន​ខែ។

យ៉ាងណាមិញ Sane ក៏​បាន​បង្ហោះ​រូបភាព​ប្លែក​ភ្នែក​នេះ​លើ​បណ្តាញ​សង្គម និង​ធ្វើ​ការ​អរគុណ​ដល់​ក្លឹប​ជាមួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ផង​ដែរ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT