គ្រូ Arsenal ​មិន​ហាន​និយាយ​ថា​ប្រជែង​ពាន​រង្វាន់​ទេ​រដូវ​កាល​នេះ​

លោកEmery ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន​មិន​ហាន​និយាយ​ដល់​ការ​ប្រជែង​ពាន​រង្វាន់​នោះ​ទេ ត្បិត​អី​បច្ចុប្បន្ន​មិន​ទាន់​រៀប​ចំ​បាន​ល្អ​នៅ​ឡើយ។

កាំភ្លើង​ធំ​បើក​រដូវ​កាល​មក ដោយ​លទ្ធផល​មិន​អាក្រក់​នោះ​ទេ ពោល​គឺ​អាច​យក​ឈ្នះ​ក្រុម Newcastle United ​បាន​ក្នុង​លទ្ធផល ​១-០។ ​ជាមួយ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ច្រើន​ផង​នោះ ​ទើប​បាន​ជា​គេ​ដាក់​សំនួរ​ថា​តើ​ក្រុម Arsenal ​ពិត​ជា​ធ្វើ​បាន​ល្អ​ជាង​រដូវ​កាល​មុន​ៗ​ពិត​មែន​ឬ​យ៉ាង​ណា។

លោក Emery ​បាន​និយាយ​ចំពោះ​ក្រុម​បច្ចុប្បន្ន​នេះ​ថា​លោក​មើល​ឃើញ​សមត្ថភាព​ពួកគេ​រីក​ចម្រើន។ តែ​មិន​អាច​និយាយ​បាន​ថា​ល្អ​ជាង​ពី​មុន ឬ​អត់​នោះ​ទេ។ ការងារ​បច្ចុប្បន្ន​ដែល​លោក​ធ្វើ គឺ​ត្រូវ​ពង្រឹង​ក្រុម​ឱ្យ​ល្អ ​សហការ​គ្នា​លេង​ឱ្យ​ល្អ ​និង​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Burnley ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT