Mane ​វ៉ៃ​បាន​កំណត់ត្រា ២ ​នៅ​ប្រកួត UEFA Super Cup យប់មិញ

Sadio Mane គឺ​ជា​វីរបុរស​រក​គ្រាប់​បាល់​ពីរ​គ្រាប់​ដែល​ជួយ​ឲ្យ​ហង្ស​ក្រហម​អាច​តតាំង​ដល់​យក​ឈ្នះ​លើ Chelsea ​នៅ​ឯ​ព្រឹត្តិការណ៍ UEFA Super Cup ក្នុង​ប្រទេស​ទួរគី។

ក្រោយ​បិទ​ការ​ប្រកួត Mane ក៏​រក្សា​បាន​កំណត់ត្រា​ពីរ​ផង​ដែរ ដោយ​តាម​រយៈ​គ្រាប់​បាល់​ទាំង​ពីរ​នោះ​បាន​រុញ​ច្រាន​ឲ្យ​កីឡាករ​សេណេហ្គាល់​មាន​គ្រាប់​បាល់​សរុប​ចំនួន ១៩ នៅ​ឆ្នាំ ២០១៩ នេះ​ឲ្យ​ក្លឹប Liverpool ក្នុង​នោះ​គឺ​មាន​តែ Sergio Aguero មួយ​គត់​ដែល​យក​បាន ២០ ​គ្រប់​ការ​ប្រកួត​ទាំង​អស់​សម្រាប់​ក្លឹប​នៅ Premier League។

មួយ​ផ្សេង​ទៀត​គឺ Mane ​បាន​ប្រែ​ក្លាយ​ជា​កីឡាករ​ដំបូង​បង្អស់​ដែល​រក​គ្រាប់​បាល់​នៅ UEFA Super Cup ​ខកខាន​កើន​មាន​អស់​រយៈ​ពេល ១៣ ឆ្នាំ​តាំង​ពី​ឆ្នាំ ២០០៦ ​គ្រា​ដែល​កីឡាករ Frederic Kanoute ស៊ុត​បញ្ចូល​ទី​រវាង​ជំនួប Sevilla និង Barcelona។ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT