Ronaldo ​បង្ហើប​ប្រាប់ Juventus ឲ្យ​លៃលក​យក​មិត្ត​រួម​ជម្រើស​ជាតិ Messi

តារា​ឆ្នើម​ក្លឹប​ Juventus ​គឺ​កីឡាករ Cristiano Ronaldo បាន​ទទូច​ប្រាប់​ឲ្យ​ក្លឹប Juventus ពិចារណា​ក្នុង​ការ​នាំ​យក​មិត្ត​រួម​ជម្រើស​ជាតិ​របស់ Lionel Messi គឺ Mauro Icardi មក​ចូលរួម​នៅ​ទ្រនំ​នៃ​ទឹក​ដី Turin ក្នុង​ពេល​ខាង​មុខ។

Icardi ដែល​មាន​ដំណឹង​ល្ហិចល្ហៀង​អាច​ចាកចេញ​ពី Inter Milan មាន​តម្លៃ​ខ្លួន​ប្រមាណ ៦០ លាន​អឺរ៉ូ ដែល​រូប​គេ​មាន​ភាគរយ​ខ្ពស់​ត្រូវ​ចាកចេញ បន្ទាប់​ពី​អ្នកចាត់ការ​ថ្មី​លោក Antonio Conte បំពេញ​ក្តី​ប្រាថ្នា​ទាក់​យក Lukaku ចេញ​ពី Old Trafford និង​ប្រគល់​ជូន​អាវ​លេខ ៩ ទៀត​ផង។

Icardi នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​ទើប​តែ​លេង​បាន ៨ ប្រកួត និង​រក​បាន​ ១ គ្រាប់​គត់ ប៉ុន្តែ​ការ​លេង​នៅ​ក្លឹប​រូប​គេ​ក៏​ជា​ជើង​ស៊ុត​ដ៏​ចំណាន​ម្នាក់​ដែរ។ ការ​ចរចា​បែប​ណា​នោះ​ត្រូវ​សម្រេច​ទៅ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ២ ​កញ្ញា ដែល​ជា​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ​នៅ​លីគ​អ៊ីតាលី។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT