សល់​ ១ ​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ United ស្រូត​ទម្លាក់ ៥០ លាន​ទាមទារ​យក​កីឡាករ​ថ្មី

យោង​តាម​សារព័ត៌មាន The Independent ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Man Utd កំពុង​បើក​ការ​ចរចា​ជាមួយ​មាន់​ខ្នាយ​មាស Tottenham Hotspur ជុំវិញ​ការ​ចង់​នាំ​យក Christian Eriksen មក​ចូលរួម​នៅ​កីឡដ្ឋាន Old Trafford។

ជាមួយ​សំណើ​ក្តៅ​គគុក​នេះ បិសាច​បាន​ផ្តល់​ជូន​មាន់​ខ្នាយ​មាស​នូវ​តម្លៃ​ខ្លួន ៥០ លាន​ផោន​សម្រាប់​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​ដែល​ធ្លាប់​ល្ហិចល្ហៀង​ថា​ចង់​ផ្លាស់​ទៅ​ក្លឹប Real Madrid ដែរ​នោះ។

ការ​ចរចា​នឹង​ត្រូវ​ស្រូត​ឲ្យ​ឆាប់​បញ្ចប់​បំផុត ​ព្រោះ​ទីផ្សារ​ដោះដូរ​របស់​អង់គ្លេស​នឹង​ត្រូវ​បិទ​ទ្វារ​ត្រឹម​ថ្ងៃ​ព្រហស្បត្តិ៍​ស្អែក​នេះ ពោល​គឺ​ក្លឹប​ក្នុង​លីគ​អាច​វ៉ៃ​ចេញ​កីឡាករ​ចេញ​ទៅ​បាន ប៉ុន្តែ​មិន​អាច​នាំ​ចូល​កីឡាករ​ទៀត​នោះ​ទេ។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT