Neymar ​មិន​បាន​ឡើង​ប្រាក់​ខែ​ឡើយ ព្រោះ​គ្មាន​ឈ្មោះ​នៅ Top FIFA Best Player ​

Neymar ​មិន​អាច​ឡើង​ប្រាក់​ឈ្នួល​២,៧​លាន​ផោន​បាន​ឡើយ ​តាម​កិច្ច​សន្យា ព្រោះ​រូបគេ​មិន​អាច​មាន​ឈ្មោះ​ជាប់​ក្នុង​បញ្ជី​១០​នាក់​ចុង​ក្រោយ FIFA’s The Best award ។

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ​ផ្លាស់​ទៅ Barcelona មក​លេង​នៅ PSG ​នេះ ​កាល​ពី​២​ឆ្នាំ​មុន ​ដោយ​រក​បាន​ប្រមាណ​ជា​៦​សែន​អឺរ៉ូ​ក្នុង​១​សប្ដាហ៍។ ក្នុង​លិខិត​កុងត្រា ​ដែល PSG ​យក​គេ​មក ​ឱ្យ​តែ Neymar ​មាន​ឈ្មោះ​ក្នុង​បញ្ជី FIFA Best Players ​គឺ​នឹង​បន្ថែម​ប្រាក់​លើ​តម្លៃ​ពលកម្ម​ទៀត ដោយ​១​ឆ្នាំ​នឹង​ថែម​ឱ្យ​២,៧​លាន​ផោន។ តែ​ដោយសារ​ឆ្នាំ​នេះ រូបគេ​ធ្វើ​មិន​បាន​ល្អ ​មិន​អាច​ជាប់ Top10 ​បាន ​ទើប​រូបគេ​ខកខាន​ឱកាស​ឡើង​ទឹក​លុយ​នេះ​ទៅ។

យ៉ាងណាមិញ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​កំពុង​ព្យាយាម​ចាកចេញ​ពី​ក្រុម​បារាំង​នេះ​ទៅ​ហើយ ដូច្នេះ​ចំនួន​ទឹក​ប្រាក់​ខាង​លើ​អាច​មិន​មែន​ជា​បញ្ហា​សម្រាប់​គេ​ឡើយ។ Neymar ​កំពុង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Barcelona ​វិញ ​នៅ​ត្រឹម​រដូវក្ដៅ​នេះ តែ​ក្លឹប PSG ​វិញ ​ចង់​ឱ្យ​គេ​បន្ដ​លេង​ឱ្យ​១​រដូវ​កាល​ទៀត​សិន ​ទើប​លក់​ចេញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT