Benzema ៖ ​ខ្ញុំ​សូម​រំលឹក​អ្នក​រាល់​គ្នា ​នេះ​គ្រាន់​តែ​ជា​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ​

ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ថា​កុំ​គិត​លើ​លទ្ធផល​ពេក ​ព្រោះ​ប៉ុន្មាន​ប្រកួត​មក​នេះ​គឺ​គ្រាន់​តែ​ជា​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ប៉ុណ្ណោះ។

Benzema ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ក្នុង​ការ​ប្រកួត​ដែល Real Madrid ​យក​ឈ្នះ​លើ​ក្រុម Fenerbahce ​៥-៣ ​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ទឹក​ដី​អាល្លឺម៉ង់​យប់មិញ​នេះ។ ​វា​ជា​ជ័យជម្នះ​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​មិត្តភាព​កន្លង​មក​របស់​ក្រុម​អធិរាជ​ស ​នា​រដូវ​កាល​នេះ ​ហើយ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បន្ធូរ​បន្ទុក​លើ​ការ​ដឹក​នាំ​របស់​លោក Zidane ​ផង​ដែរ។

ក្រោយ​ចប់​ការ​ប្រកួត ​កីឡាករ​បារាំង​ខាង​លើ​បាន​និយាយ​ថា​៖ “ឱ្យ​ខ្ញុំ​ប្រាប់​អ្នក​គ្រប់​គ្នា​រឿង​មួយ ​នេះ​គេ​ហៅ​ថា​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ប៉ុណ្ណោះ។ ប្រកួត​មិត្តភាព​នេះ គឺ​ដើម្បី​រៀប​ចំ​ក្រុម​ត្រៀម​ចូល​លេង​លីគ។ យើង​ធ្វើ​ការ​ច្រើន​ទៅ​លើ​ការ​ហ្វឹកហាត់​កាយ​សម្បទា ​និង​បច្ចេក​ទេស​លើ​ទីលាន។ ខ្ញុំ​ដឹង​មាន​ការ​រិះគន់​ច្រើន ក្រោយ​ពី​យើង​របូត​ដល់​៧​គ្រាប់​ទល់ AT Madrid ​ប៉ុន្តែ​នោះ​ជា​រឿង​អតីត​កាល​ប៉ុណ្ណោះ ខ្ញុំ​ចង់​ឱ្យ​អ្នក​គាំទ្រ​ផ្តោត​លើ​លីគ​រដូវ​កាល​ថ្មី​ខាង​មុខ​វិញ”៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT