បើ​ដក Hazard គ្មាន​កីឡាករ R.Madrid សូម្បី​ម្នាក់ នូវ​បញ្ជី​បេក្ខភាព​ប្រជែង​ពាន FIFA The Best

មុន​នេះ​បន្តិច​ទើប​តែ​មាន​ការ​ប្រកាស​នូវ​បញ្ជី​ឈ្មោះ​បេក្ខភាព​ទាំង ១០ រូប​សម្រាប់​ប្រជែង​ពាន​រង្វាន់ FIFA The Best Football Award ​សម្រាប់​ឆ្នាំ ២០១៩ ដោយ​ក្នុង​នោះ​ជា​ការ​ចម្រាញ់​ចេញ​ផ្អែក​តាម​ភាព​ជោគជ័យ​រាប់​ពី​ថ្ងៃ​ទី ១៦ ​កក្កដា ២០១៨ មក​ទល់ ១៩ ​កក្កដា ២០១៩។

បញ្ជី​កីឡាករ​ទាំង ១០ រូប​បើ​យើង​ដក​ចោល​ឈ្មោះ Eden Hazard ​នោះ​គឺ​គ្មាន​សូម្បី​តែ​កីឡាករ Real Madrid មួយ​រូប​សម្រាប់​ប្រជែង​ពាន​រង្វាន់​បុគ្គល​មួយ​នេះ ដោយ​ការ​ពិត​ទៅ​ជោគជ័យ​ដែល​កីឡាករ​បែលហ្សិក​ឡើង​មក​ក្នុង​បេក្ខភាព​ទាំង ១០ រូប​ក៏​រាប់​ការ​លេង​នៅ​ក្លឹប Chelsea ទៅ​វិញ​ទេ។

លទ្ធផល​សម្រេច​យក​ Top 3 និង​អ្នក​ឈ្នះ​ចុង​ក្រោយ​គេ​បង្អស់ ​នឹង​ប្រកាស​នា​ថ្ងៃ​ទី ២៣ ​កញ្ញា​ខាង​មុខ។ បញ្ជី ១០ រូប​ខាង​ក្រោម​មាន​ដូច​ជា៖

  • Virgil van Dijk, ហូឡង់
  • Sadio Mane, សេណេហ្គាល់
  • Mohamed Salah, អេហ្សីប
  • Harry Kane, អង់គ្លេស
  • Cristiano Ronaldo, ព័រទុយហ្គាល់
  • Lionel Messi, អាហ្សង់ទីន
  • Matthijs de Ligt, ហូឡង់
  • Frenkie de Jong, ហូឡង់
  • Kylian Mbappe, បារាំង
  • Eden Hazard, បែលហ្សិក

ប្រភព: BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT