Iquezang យកប្រាក់ពីការប្រកួតជាមួយ កែវ រំចង់ ទៅជួយគុនខ្មែរ

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​​ទៅ កីឡាករ​ថៃ Iquezang បាន​មក​ដល់​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​​ជើង​ខ្លាំង​ម្ចាស់​ស្រុក កែវ​ រំចង់។

បន្ទាប់​ពី​ការ​ប្រកួត​២​ដង​នៅ​ប្រទេស​ថៃ​និង​វៀតណាម នេះ​ជា​ពេលវេលា​សងសឹក​ជា​លើក​ទី​៣​សម្រាប់ Iquezang និង​ រំចង់​ ដែល​ការ​ប្រកួត​រៀប​ចំ​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ក្នុង​ខេត្ត​បាត់​ដំបង។ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​អ្នក​​ជើង​ខ្លាំង​ទាំង​ពីរ​​បាន​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​ស្វិតស្វាញ ដោយ​ចុងក្រោយ​កែវ រំចង់​បាន​ឈ្នះ​ពិន្ទុ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើង​ខ្លាំង​ពីរ​បាន​បង្ហាញ​ការ​ជឿជាក់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ថ្ងៃ​បន្ទាប់​នៃ​​ការ​ប្រកួត​Iquezang បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ចំពោះ​ក្លឹប​​ប្រដាល់​ព្រះខែសែនជ័យ​ក្នុង​ខេត្ត​បាត់ដំបង។ Iquezangបាន​ទៅ​ទស្សនា​ទី​នោះ​ និង​យក​ប្រាក់​ដែល​គេ​ទទួល​បាន​ពី​ការ​ប្រកួត​ជួយ​ក្លឹប​ព្រះខែសែនជ័យ​ដើម្បី​សាងសង់​កន្លែង​ហ្វឹកហាត់​ឲ្យ​បាន​សមរម្យ។

Iquezang ​ក៏​បាន​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​មួយ​​ចំនួន​របស់​ម៉ាក Fairtex Kun Khmer និង​បង្ហាញ​​ការ​ដឹក​គុន​ចំពោះ​ប្រជាជន​កម្ពុជា​ចំពោះ​ការ​ប្រកួត​របស់​គេ​ក្នុង​ខេត្ត​បាត់​ដំបង។ Iquezang ទទួល​បាន​ស្វាគមន៍​ច្រើន​ពី​អ្នក​គាំទ្រ​កម្ពុជា ហើយ​គេ​សង្ឃឹម​​បន្ត​ទំនាក់ទំនង​ល្អ​រវាង​មួយ​ថៃ​និង​គុន​ខ្មែរ។

Iquezang ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ថា គេ​ចង់​ត្រលប់​មក​ប្រកួត​នៅ​កម្ពុជា​ម្ដង​ទៀត​​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន និង​ចង់​ប្រកួត​នៅ​សង្វៀន​​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ជា​ថ្មី។ ដៃ​គូ​ថ្មី​របស់ Iquezang កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT