សួរ​នាំ​រឿង​អនាគត​ James អ្នករត់ការ​លោក Mendes ឲ្យ​ទៅ​សួរ​តា​ Perez ទៅ

កីឡាករ James Rodriguez កន្លងមកបាន​រង​ចចាមអារ៉ាម​ថា​អាច​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Atletico Madrid ​ឬ Napoli ​ប៉ុន្តែ​ចំពោះ​ដំណឹង​ច្បាស់ការ​លម្អិត​លោក Mendes ដែលជាភ្នាក់ងាររបស់ខ្សែបម្រើប្រយុទ្ធរូបនេះ ​មិន​ទាន់​អាច​ផ្តល់​ចម្លើយ​សមប្រកប​ណាមួយ​នៅឡើយ។

សួរនាំ​ដល់​អនាគត​របស់ James លោក Mendes បាន​ប្រាប់ Marca៖ “អ្នក​ចាំ​បាច់​ត្រូវ​ទៅ​សួរ​ប្រធាន​ក្លឹប​លោក Florentino Perez ​ដែល​នៅ​ខាង​មុខ​ខ្ញុំ ​ខណៈ​សម្រាប់​ខ្ញុំ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​កីឡាករ​និង​ភាគី​ខាង​ក្លឹប​តែ​ប៉ុណ្ណោះ”។

បញ្ជាក់​ថា​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ក៏​មាន​ការ​បង្ហើប​ជុំវិញ​អនាគត​ James ថា​ក្លឹប Madrid ​បាន​ប្រាប់​ទៅ​កីឡាករ​កូឡុំប៊ី​ពី​សង្ឃឹម​ដែល​គេ​អាច​បន្ត​ឈរ​ជើង​នៅ​រដូវ​កាល​ក្រោយ​បន្ត​ទៀត ប៉ុន្តែ​រឿង​ចាក់ស្រេះ​ជាមួយ​ការ​ផ្លាស់ទៅ​ក្លឹប​ដទៃ នៅ​តែ​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់ដដែល។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT