Monaco ​កំពុង​តាម​ទិញ Mariano ​ទៅ​លេង​នៅ​បារាំង​វិញ​

ក្លឹប Monaco ​កំពុង​តាម​ទិញ​ខ្សែ​ប្រយុទ្ធ Mariano Diaz ​ទៅ​លេង​នៅ​បារាំង​វិញ ​ក្រោយ​ពី​រូបគេ​មិន​សូវ​មាន​ឱកាស​ចូល​លេង​ឡើយ​ឱ្យ​ក្រុម Real Madrid ។

Mariano ​ជា​កីឡាករ​ថ្នាល​ម្នាក់​របស់ Real ​ដែល​ត្រូវ​បាន​ក្លឹប Lyon ​ទិញ​យក​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ហើយ​ការ​លេង​នៅ​បារាំង​រូបគេ​ក៏​បាន​បង្ហាញ​សមត្ថភាព​ខ្ពស់​ផង​ដែរ។ ក្រោយ​ពី​លេង​បាន​១​រដូវ​កាល ​៣៧​ប្រកួត ​រក​បាន​១៨​គ្រាប់ រូបគេ​ក៏​ត្រូវ Real ​នាំ​យក​មក​វិញ។ ​ការ​មក​វិញ ពាក់​អាវ​លេខ​៧​នេះ ​Mariano ​មិន​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ច្រើន​នោះ​ទេ ​ដោយ​រដូវ​កាល​កន្លង​ទៅ​លេង​បាន​១៣​ប្រកួត រក​បាន​៣​គ្រាប់​ប៉ុណ្ណោះ។

ការ​លេង​បាន​តិច​នេះ​ហើយ ទើប​បាន​ជា​ក្រុម Monaco ​ក្នុង​លីគ​បារាំង ​កំពុង​ទាក់ទង​នាំ​គេ​ទៅ​លេង​នៅ​បារាំង​វិញ។ ​ស្រប​ពេល​ក្រុម Zidane ​ក៏​ចង់​លក់​រូបគេ​ចេញ​ដែរ ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី​ទៀត៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT