Wolves ​ឈ្នះ Man City ឈ្នះ​ពាន​ Premier League Asia ​

ក្រុម Wolverhampton Wanderers ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ​នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ ​៣-២ ​ក្រោយ​ស្មើ​គ្នា​ ០-០ ​នៅ​ពាន​រង្វាន់ Premier League Asia ។ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ ​ធ្វើ​ឡើង​នៅ​សៀងហៃ កាល​ពី​ម្សិលមិញ​នេះ។ ​ក្រុម​ទាំង​ពីរ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​ឡើយ ​ក្នុង​ម៉ោង​ប្រកួត​ពេញ ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​យក​ក្រុម​ឈ្នះ​លើក​ពាន Premier League Asia ​តែ​ម្ដង។ ​នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​នេះ ​ក្រុម Man City ​ហាក់​ធ្វើ​មិន​បាន​ល្អ​ដែរ ​ដោយ​ចាញ់​ក្រុម Wolve ​ក្នុង​លទ្ធផល ​៣-២។ក្នុង​ការ​ប្រកួត​បន្ទាប់​របស់​ក្រុម Man City ​នឹង​ត្រូវ​ប៉ះ​ក្រុម Kitchee FC ​នៅ​ហុងកុង ​មុន​ពេល​ហោះ​ទៅ​ជប៉ុន ​លេង​មិត្តភាព​ទល់​ក្រុម​ Yokohama ៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT