Conte ​ថា Inter Milan ​នឹង​លេង​ទល់ Man Utd ​ទាំង​គ្មាន​ខ្សែ​ប្រយុទ្ធ

ក្រុម Inter Milan ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ទល់​ក្រុម Manchester United ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សិង្ហបុរី។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​របស់​លោក Conte ​បាន​បញ្ជាក់​ថា​នឹង​លេង​ដោយ​មិន​មាន​ខ្សែ​ប្រយុទ្ធ​ឡើយ ត្បិត​អី​ក្រុម​របស់​លោក​មិន​ទាន់​បាន​ទិញ​កីឡាករ​តំបន់​ខាង​លើ​ណា​បាន​ម្នាក់​នៅ​ឡើយ​ទេ។ អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី ​បាន​បន្ដ​ទៀត​ថា​លោក​រំពឹង​ថា​រដូវ​កាល​ទិញ​ដូរ​កីឡាករ​នេះ អាច​រក​បាន​ខ្សែ​ប្រយុទ្ធ​ដើម្បី​មក​ពង្រឹង​ក្រុម​ទៅ​ចុះ។

Conte ​នៅ​តែ​ចង់​បាន Lukaku ​ពី​ក្រុម Man Utd ​ដដែល ​បើ​ទោះ​ជា​ក្លឹប​បិសាច​ក្រហម​មិន​ចង់​លក់​ឱ្យ​ក៏​ដោយ។ ពួកគេ​ទាមទារ​តម្លៃ​ខ្លួន​ដល់​៧០​លាន​ផោន​ឯ​ណោះ ទើប​បញ្ចេញ​កីឡាករ​សញ្ជាតិ​បែលហ្សិក​នេះ​ឱ្យ​ទៅ​ក្លឹប​នៅ​អ៊ីតាលី។ ខណៈ​ដែល​រាត្រី​នេះ Lukaku ​មិន​បាន​ចូល​លេង​ឱ្យ​ក្រុម Man Utd ​ទេ ដោយសារ​តែ​រូបគេ​របួស​មិន​ទាន់​ជា​សះស្បើយ​១០០%៕

ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT