Arsenal ​ចង់​ខ្ចី​ជើង​កីឡាករ Ceballos ​ពី​ក្រុម Real Madrid ​

ក្លឹប Arsenal ​ចង់​ខ្ចី​ជើង​ខ្សែ​បម្រើ Dani Ceballos ​ពី​ក្រុម Real Madrid ​១​រដូវ​កាល ​ជាមួយ​លក្ខខណ្ឌ​អាច​ទិញ​ផ្ដាច់​យក​តែ​ម្ដង​បើ​សិន​ជា​លេង​បាន​ល្អ។

កាំភ្លើង​ធំ កំពុង​ប្រមាញ់​កីឡាករ​មក​ពង្រឹង​ក្រុម​ឡើង​វិញ ​ជា​ពិសេស​តំបន់​ការពារ​និង​បម្រើ​តែ​ម្ដង។ ពួកគេ​ទិញ​បាន Willian Saliba ​ពី​ក្រុម St Etienne ​ហើយ​ប៉ុន្តែ​ត្រូវ​ក្លឹប​ខ្ចី​ជើង​១​រដូវ​កាល​វិញ​សិន។ ខណៈ​ដែល​ពេល​នេះ ក៏​កំពុង​ចរចា​យក​ខ្សែ​ការពារ​ម្នាក់​ទៀត​គឺ Kieran Tierney ​ពី​ក្រុម Celtic ​ហើយ​រំពឹង​ថា​នឹង​បាន​ក្នុង​ពេល​ចាប់​ៗ​នេះ។

ទន្ទឹម​គ្នា​នឹង​យក​ការពារ​នេះ​ដែរ ​ក្រុម​របស់​លោក Emery ​ក៏​ទាក់ទង​ទៅ Real Madrid ​ដើម្បី​សួរ​នាំ Dani Ceballos ​ផង​ដែរ។ ​កីឡាករ​អេស្ប៉ាញ​នេះ ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដែរ ដូច្នេះ​ក្រុម Arsenal ​ចង់​ខ្ចី​ជើង​១​រដូវកាល​សិន ​ជាមួយ​លក្ខខណ្ឌ​ទិញ​យក​ផ្ដាច់​នៅ​រដូវ​កាល​បន្ទាប់​ផង​ដែរ។ ក្រៅ​ពី​ចង់​ខ្ចី​ជើង​កីឡាករ​Real Madrid ​នេះ​ហើយ ​កាំភ្លើង​ធំ​ក៏​ទាក់ទង​យក Everton ​កីឡាករ​ប្រេស៊ីល​ដែល​ទើប​ជួយ​ក្រុម​លើក​ពាន Copa America ​ដែរ។ តម្លៃ​ខ្លួន​របស់​គេ ​អាច​នឹង​៣២​លាន​ផោន ទើប​ក្រុម Gremio ​ព្រម​លក់​ចេញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT