ជម្រុះ World Cup ២០២២ វគ្គទី២ ក្រុមកម្ពុជា នឹងដឹងប្រទេសត្រូវប៉ះនៅល្ងាចនេះហើយ

ការ​ប្រកួត​ជម្រុះ World Cup 2022 ​វគ្គ​ទី​២ ​នឹង​ត្រូវ​ចាប់​ពូល​នៅ​ល្ងាច​នេះ​ហើយ ​នា​ប្រទេស​ម៉ាឡេស៊ី ​ខណៈ​ដែល​ក្រុម​កម្ពុជា​ស្ថិត​នៅ POT 5 ។

ក្រុម​ជម្រុះ​វគ្គ​ទី​២ ​នៅ​ទ្វីប​អាស៊ី ​មាន​៤០​ក្រុម បែងចែក​ជា​៥ POT ។ គេ​បែងចែក​ជា​៥ POT ​នេះ ​ដោយ​ POT ​ទី​១ ​គឺ​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប ​ហើយ POT ​បន្ដបន្ទាប់​គឺ​ជា​ចំណាត់​ថ្នាក់​ពី​ខ្លាំង​ទៅ​ទាប​រហូត​ដល់ POT ​ចុង​ក្រោយ។ គេ​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ ​ដើម្បី​យក​៨​ពូល ១​ពូល​មាន​៥​ក្រុម ដែល​ចេញ​ពី POT ​នីមួយ​ៗ។

កម្ពុជា ស្ថិត​នៅ POT ​ទី​៥ ​ដូច្នេះ​នឹង​ត្រូវ​ប៉ះ​ក្រុម​តាម POT ​នីមួយ​ៗ ​ដែល​សុទ្ធសឹង​តែ​ជា​ក្រុម​ខ្លាំង។ ​ក្រោយ​ពី​ចាប់​ពូល​រួច​រាល់​ហើយ ការ​ប្រកួត​ចាប់ផ្ដើមពីថ្ងៃទី០៥ ខែ​កញ្ញា​ ២០១៩ ​ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ​២០២០។ ការ​ប្រកួត​នេះ​នឹង​មានក្រៅ​ដី ​និង​ក្នុង​ដី ដើម្បី​ស្វែង​រក​ក្រុម​លេខ​១​តាម​ពូល​ទាំង​៨ ​និង​ជ្រើសរើស​យក​លេខ​២​ល្អ ៤​ក្រុម​ទៀត ដើម្បី​បាន​១២​ក្រុម ​ប្រកួត​ជម្រុះ​លើក​ទី ៣ ​យក​សម្រេច​ទៅ World Cup 2022 ​នៅ​កាតា​តែ​ម្ដង៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT