De Gea ​នឹង​បន្ដ​កុងត្រា​នៅ Man Utd ​ពេល​ត្រលប់​ពី​ប្រកួត​មិត្តភាព​វិញ​

អ្នក​ចាំទី​ David de Gea ​បាន​សម្រេច​ចិត្ត​បន្ដ​កុងត្រា​នៅ Manchester United ​ទៀត​ហើយ ​ដោយ​រូបគេ​នឹង​ស៊ីញេ​កុងត្រា​ក្រោយ​ត្រលប់​ពី​ប្រកួត​មិត្តភាព​វិញ។

ការ​ព្រម​បន្ដ​កុងត្រា​ថ្មី​នេះ​ដែរ ​ត្រូវ​បាន​គេ​ដឹង​ថា​អ្នក​ចាំទី​ដៃ​ស្អិត​រូប​នេះ ​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​មែនទែន រហូត​ដល់​ ៣៥​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ។ តម្លៃ​ខ្លួន​ក្នុង​កុងត្រា​ថ្មី​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​អ្នក​ចាំ​ទី​មាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ការ​ចុះ​កុងត្រា​ថ្មី ​នឹង​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​នា​រដូវ​ក្ដៅ​នេះ។

អ្នក​ចាំទី វ័យ​២៨​ឆ្នាំ​ខាង​លើ​ធ្វើ​មិន​បាន​ល្អ​ឡើយ​សម្រាប់​រដូវ​កាល​កន្លង​ទៅ​នេះ ​ប៉ុន្តែ​រូបគេ​នៅ​តែ​ទទូល​បាន​ការ​ទុក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំ​ដដែល ព្រោះ​ឆ្នាំ​មុន​ៗ​កន្លង​ទៅ ​De Gea ​នេះ​ហើយ ជា​អ្នក​ចាំទី​ដៃ​ស្អិត​ជាង​គេ​ជួយ​ក្រុម​បាន​ច្រើន​មែនទែន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT