Griezmann ៖ ឪពុក​ខ្ញុំ​បាន​បង្រៀន​ថា​រថភ្លើង ​មិន​មែន​ឈប់​តែ​១​ចំណត​ទេ​

ក្រុម​ Barcelona ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ Griezmann ​ពី​ក្រុម Atletico Madrid ​ហើយ ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន។

មុន​នឹង​សម្រេច​ការ​ផ្ទេរ​នេះ​ដែរ ​ក្រុម Barcelona ​និង Atletico Madrid ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ជា​ច្រើន ​ហើយ​បើ​ទោះ​ក្រុម​អ្នក​មាន​បុណ្យ​បាន​បង្ហាញ​មុខ​កីឡាករ​មែន ប៉ុន្តែ​ក្រុម AT Madrid ​ក៏​នៅ​ទាមទារ​តម្លៃ​ខ្លួន​បន្ថែម​ពី​លើ​តម្លៃ​១០៨​លាន​ផោន​នេះ​ដែរ។ ក្នុង​នាម​ជា​កីឡាករ​ថ្មី​របស់ Barcelona ​កីឡាករ​បារាំង​បាន​និយាយ​ថា​រថ​ភ្លើង​មិន​មែន​ឈប់​តែ​មួយ​ចំណត​នោះ​ទេ។

“ឪពុក​ខ្ញុំ​តែងតែ​ប្រាប់​ខ្ញុំ​ថា​រថភ្លើង​មិន​មែន​ឈប់​តែ​មួយ​ចំណត​ទេ។ ពេល​វេលា​ត្រូវ​តែ​ទទួល​យក​ការ​ប្រកួត​ប្រជែង​ថ្មី ​ក្នុង​ដំណើរ​ជីវិត​ថ្មី។ ខ្ញុំ​នឹង​ការពារ​អាវ​របស់ Barcelona ​ដោយ​ការ​តាំង​ចិត្ត។ វា​ជា​ផ្នែក​មួយ​របស់​ពួកយើង”។  Griezmann ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ​ក្រោយ​ពី​ទៅ​ពិនិត្យ​សុខភាព​នៅ​ពេល​ព្រឹក៕ប្រភព៖ Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT