Hazard ​ទៅ Real Madrid ​ប៉ុន្តែ​មិន​ទាន់​ដូរ​ស្រោម​ទូរសព្ទ​មាន Logo ​របស់ Chelsea ​ទេ​

ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​ជា​ផ្លូវ​ការ​ហើយ ​និង​បាន​ចូល​រួម​ជាមួយ​ក្រុម​ដើម្បី​ហ្វឹកហាត់​នៅ​ប្រទេស​កាណាដា​ផង​ដែរ។

ជាមួយ​គ្នា​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នោះ​ដែរ ​គេ​បាន​សង្កេត​ឃើញ​ថា​កីឡាករ​បែលហ្សិក​នៅ​មិន​ទាន់​បាន​ផ្លាស់​ប្ដូរ​ស្រោម​ទូរសព្ទ​របស់​ខ្លួន ដែល​មាន​រូប​កូន​ស្រី​ពាក់​អាវ Chelsea ​នៅ​ឡើយ​ទេ។ រូបភាព​នេះ​ហើយ ​ត្រូវ​បាន​អ្នក​គាំទ្រ​គិត​ថា Hazard ​នៅ​តែ​ស្រលាញ់​ក្រុម​តោ​ខៀវ​ដដែល បើ​ទោះ​ជា​ខ្លួន​បាន​ផ្លាស់​មក​លេង​នៅ​ក្លឹប Real Madrid ​ក្រុម​ក្នុង​ក្ដី​ស្រមៃ​ហើយ​ក៏​ដោយ។

ស្រប​ពេល​អ្នក​គាំទ្រ Chelsea ​វិញ ​ក៏​បង្ហាញ​នូវ​ការ​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​ចាកចេញ​របស់​កីឡាករ​ឆ្នើម​របស់​ខ្លួន​ដែរ។ ពួកគេ​យល់​ថា​ការ​ទៅ​លេង​នៅ​ក្លឹប Real ​នេះ ​វា​ជា​ក្ដី​ស្រមៃ​របស់ Hazard ​ហើយ​ក៏​ជា​បំណង​តែមួយ​គត់​របស់​គេ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT