សំឡេង​អ្នក​គាំទ្រ​ជាង ៨ មុឺន​នាក់ រក​ឃើញ ៣ នាក់​មាន​ភាគរយ​ខ្ពស់​នឹង​ឈ្នះ​ Ballon d’Or

យោង​តាម​លោក Adriano Del Monte ​បាន​សម្រេច​ចិត្ត​បង្កើត​នូវ​ការ​ស្រង់​មតិ​មួយ​នៅ​លើ​គណនី Twitter ​តាម​រយៈ​អ្នក​គាំទ្រ​ប្រមាណ ៨៥ ០០០ នាក់​បាន​ចូលរួម ជុំវិញ​ការ​បោះឆ្នោត​ដល់​បេក្ខភាព​អ្នកដែលនឹង​ឈ្នះ​ពាន Ballon d’Or ប្រចាំ​ឆ្នាំ ២០១៩។

ក្នុង​នោះ​មាន​ភាគរយ​ដូច​ខាង​ក្រោម៖

  • Lionel Messi – ៤៧ ភាគរយ
  • Virgil van Dijk – ៣០ ភាគរយ
  • Cristiano Ronaldo – ១៧ ភាគរយ
  • Sadio Mane – ៦ ភាគរយ

ជា​រួម​សំឡេង​គាំទ្រ Messi ​ទទួល​បាន​ខ្ទង់ ៤០ ០០០ នាក់ ខណៈ Van Dijk ដែល​ឈរ​ចំណាត់ថ្នាក់​ទី ២ ​ហាក់​មិន​បាន​ទាក់ទាញ​ចិត្ត​អ្នក​គាំទ្រ​ខ្លាំង​នោះ​ទេ ត្បិត​អី​កីឡាករ​ហូឡង់​រំពឹង​អាច​ក្លាយ​ជា​ខ្សែ​ការពារ​ដំបូង​បន្ទាប់​ពី​លោក Fabio Cannavaro សម្រាប់​ការ​គ្រង​ពាន​នេះ​ក៏​ដោយ។

សម្រាប់​ការ​ប្រកាស​ផ្លូវការ​នូវ​អ្នក​ឈ្នះ Ballon d’Or នឹង​ធ្វើ​ឡើង​នា​ខែ​ធ្នូ ឆ្នាំ ២០១៩ ដោយ​នៅ​សល់​ពាក់​កណ្តាល​រដូវ​កាល​ថ្មី​ថែម​ទៀត ​ជាមួយ​នឹង​ការ​ប្រកួត Champions League ​នៅ​ប្រកួត​មួយ​ចំនួន ​មុន​សម្រេច​ជា​លទ្ធផល​ច្បាស់ការ​មួយ​ដែល​យើង​នឹង​បាន​ដឹង។ ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT