តារា​ល្បី​រក​បាន​ចំណូល​ច្រើន​បង្អស់​ក្នុង​លោក Messi លេខ ៤/Ronaldo លេខ ៦

Forbes ​បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​តារា​ល្បី​ក្នុង​លោក​ដែល​អាច​កើប​ចំណូល​បាន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​មួយ​ឆ្នាំៗ។ នេះ​យើង​រាប់​ទាំងតារា​ចម្រៀង និង​អត្តពលិក​រួម​បញ្ចូល​គ្នា​ដោយ​សម្រាប់​វិស័យ​បាល់ទាត់​មាន​កីឡាករ​ ៣ រូប​ក៏​ស្ថិត​នៅ Top 10 ដោយ​មាន Messi, Ronaldo និង Neymar។

សម្រាប់ Lionel Messi មាន​ចំណាត់ថ្នាក់​ទី ៤ ល្អ​ដាច់​គេ ដែល​ទទួល​បាន​ចំណូល​សរុប​ ១២៧ លាន​ដុល្លារ ដោយ​នេះ​បូក​បញ្ចូល​ទាំង​ប្រាក់​ពលកម្ម​នៅ​ក្លឹប​ Barcelona ដែល​មួយ​ឆ្នាំ​រក​បាន ៨០ លាន​ដុល្លារ។

រី​ឯ Cristiano Ronaldo ឈរ​លេខ​បន្ទាប់​រក​បាន ១០៩ លាន​ដុល្លារ ដោយ​គិត​តែ​ថ្លៃ​ពលកម្ម​នៅ​ក្លឹប CR7 ​ទទួល​បាន ៦៤ លាន​ដុល្លារ/ឆ្នាំ។ ចំណែក​ Neymar ​បាន​សរុប ១០៥ លាន​ដុល្លារ ខណៈ​រូប​គេ​ក៏​ជា​អត្តពលិក​មាន Follower ​ច្រើន​ជាង​គេ​ក្នុង​បណ្តាញ​សង្គម​លំដាប់​ទី​ពីរ ដែល​ហួស​តួ​លេខ ២០០ លាន​នាក់។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT