Solskjaer ​ច្បាស់​ក្នុង​ចិត្ត​ថា​អាច​ចង​ជើង​តារា​ឆ្នើម​ម្នាក់​ឲ្យ​បន្ត​នៅ Old Trafford នា​រដូវ​កាល​ក្រោយ

អ្នកចាត់ការ​របស់​ក្លឹប​បិសាច​ក្រហម Manchester United ​លោក Ole Gunnar Solskjaer ​នឹង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​អាច​បញ្ចុះបញ្ចូល​ឲ្យ​តារា​ឆ្នើម Paul Pogba ​បន្ត​ឈរ​ជើង​នៅ​ទឹក​ដី Old Trafford ត​ទៅ​ទៀត ត្បិត​ទទួល​បាន​សំណើ​ពី​ក្លឹប​យក្ស​ធំៗ​នៅ​តំបន់​អឺរ៉ុប។

Pogba ដែល​មាន​ឈ្មោះ​ចូល​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ជាមួយ​ក្លឹប​នៅ​ទឹក​ដី​ប្រទេស​អូស្រា្តលី ក៏​ត្រូវ​បាន​សារព័ត៌មាន AS ​សង្កត់​ធ្ងន់​ថា United ​នឹង​គ្មាន​ផែនការណ៍​ដក​ចេញ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ទេ។

ប្រភព​ក៏​សង្កត់​ធ្ងន់​ថា​ Solskjaer ដែល​ជា​អ្នកចាត់ការ​បាន​កន្លះ​រដូវ​កាល ក៏​មាន​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​ជើង​ឯក​ World Cup រូប​នេះ​ផង​ដែរ ​ពោល​ជា​កត្តា​មួយ​ដែល​អាច​ជំរុញ​ឲ្យ​លោក​អាច​ផ្លាស់ប្តូរ​ការ​គិត​របស់ Pogba បាន។

កន្លង​ទៅ​ភ្នាក់ងារ​របស់​បុរស​វ័យ ២៦ ឆ្នាំ​បាន​និយាយ​ចំៗ​ថា Pogba ចង់​បាន​ការ​ប្រកួតប្រជែង​ថ្មី ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​មិន​ទាន់​លឺ​ដំណឹង​ច្បាស់ការ​ណា​មួយ​ពី​ការ​ផ្លាស់ចេញ​របស់​កីឡាករ​វ័យ ២៦ ឆ្នាំ​នៅ​ឡើយ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT