ក្រុមជម្រើសជាតិមិចសិកូ បានយកឈ្នះលើក្រុមអាល្លឺម៉ង់ក្នុងលទ្ធផល ១-០ នៃការប្រកួតបើកឆាក FIFA World Cup 2018 កាលពីយប់មិញនេះ។
ក្រោយពីក្រុមជម្រើសជាតិធ្វើបានល្អហើយ ប្រទេសមិចសិកូ បានរងគ្រោះរញ្ជួយដីភ្លាមៗតែម្ដង ក្រោយចប់ការប្រកួត។ យ៉ាងណាមិញ ការរញ្ជួយដីនោះ មានកម្រិតទាបនោះទេ ដោយអ្នកវិភាគមួយចំនួនគិតថាមកពីអ្នកគាំទ្រពេញមួយប្រទេសមិចសិកូ នាំគ្នាលោតអបអរការប្រកួតដែលឈ្នះនោះ ទើបបណ្ដាលឱ្យមានការរញ្ជួយបែបនេះ។
និយាយពីការប្រកួតកាលពីយប់មិញនេះ មិចសិកូពិតជាលេងបានល្អមែនទែន ដោយដាក់សម្ពាធទៅលើក្រុមអាល្លឺម៉ង់ចាប់តាំងពីតង់ទីមួយតែម្ដង រហូតរកបាន១គ្រាប់ដែលជាគ្រាប់ជ័យជម្នះ។ ជម្រើសជាតិអាល្លឺម៉ង់ដែលប្រជុំដោយខ្សែបម្រើឆ្នើមៗនោះបែរជាមិនអាចទប់ទល់នឹងការវាយបកលឿនៗរបស់កីឡាករមិចសិកូបានទេ។ ការលេងល្អដូច្នេះហើយ ទើបបានជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងចំពោះក្រុមនេះ៕ប្រភព៖ Bleacherreport