FIFA ​ចាត់​ទុក Women World Cup ​ឆ្នាំ​នេះ ​ជា​ឆ្នាំ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

FIFA ​បាន​ចាត់ទុក​ការ​ប្រកួត Women World Cup 2019 ​នេះ គឺ​ជា​ការ​ប្រកួត World Cup ​នារី​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

លោក Gianni Infantino ​ប្រធាន FIFA ​បាន​និយាយ​ថា Women World Cup ​ឆ្នាំ​នេះ គឺ​ជោគជ័យ​បំផុត ​ធំ​បំផុត ល្អ​បំផុត ​និង​មាន​មោទនភាព​ខ្លាំង ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ​មាន​អ្នក​មើល​ដល់​១​ពាន់​លាន​នាក់ ​និង​អ្នក​ចូល​រួម​ផ្ទាល់​ប្រមាណ​១​លាន​នាក់​ទៀត ​បាន​ធ្វើ​ឱ្យ Women World Cup ​ឆ្នាំ​នេះ បំបែក​កំណត់ត្រា​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ។

លោក​ Gianni Infantino ​បង្ហើប​គម្រោង​ទៀត​ថា​នៅ​លើក​ក្រោយ លោក​ចង់​បង្កើន​ក្រុម​ពី​២៤​ឱ្យ​ដល់​៣២​ក្រុម ​ហើយ​ប្រាក់​រង្វាន់​ក៏​ត្រូវ​បង្កើន​ទ្វេ​ដង​ផង​ដែរ។ ពោល​គឺ​ម្ចាស់​ជើង​ឯក​ឆ្នាំ​នេះ បាន​ត្រឹម​៣០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ប្រកួត​លើក​ក្រោយ​វិញ​នឹង​ឡើង​ដល់​៦០​លាន​ដុល្លារ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT