Juventus ​ចូល​ខ្លួន ​ដេញ​ថ្លៃ​យក Lukaku ​ពី​ក្រុម Man Utd ​ដែរ​ហើយ​

ក្រុម Juventus ​បាន​ចូល​ខ្លួន​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ Lukaku ​ពី​ក្រុម Manchester United ​ដែរ​ហើយ ​ក្រោយ​ពី​បិសាច​ក្រហម​ចង់​បញ្ចេញ​កីឡាករ​បែលហ្សិក​រូប​នេះ​។

Lukaku ​នេះ​ត្រូវ​បាន​ក្រុម AC Milan ​តាម​ទិញ​តាំង​ពី​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​មក ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ឡើយ ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់​ពេក​ដល់​៧៥​លាន​ផោន​ឯ​ណោះ។ ទន្ទឹម​គ្នា​នេះ​ដែរ ​ខាង​ក្រុម Juventus ​ឯ​ណោះ ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​ដែរ ​ហើយ​ពួកគេ​ក៏​បញ្ជូន​ក្រុម​ការងារ​មក​ចរចា។

សម្រាប់​តម្លៃ AC Milan ​មិន​អាច​ហាន​ដល់​៧៥​លាន​ផោន​ឡើយ ​ប៉ុន្តែ​ពួកគេ​បាន​ឱ្យ​លក្ខខណ្ឌ​មួយ​ទៀត​គឺ​ការ​ខ្ចី​ជើង​១​រដូវ​កាល ​ដោយ​ផ្ដល់​ទៅ Man Utd ​១០​លាន​ផោន​វិញ។ ​សម្រាប់​បិសាច​ក្រហម​ហាក់​មិន​ពេញ​ចិត្ត​សម្រាប់​ការ​ស្នើ​ខ្ចី​ជើង​ឡើយ ពួកគេ​ចង់​លក់​ដាច់​តែ​ម្ដង ដើម្បី​បាន​ប្រាក់​មក​ទិញ​កីឡាករ​ផ្សេង​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT