Arsenal ​ត្រៀម​លុយ​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​របស់​ក្រុម Real Madrid ​

ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​ត្រៀម​ប្រាក់​៣៥​លាន​អឺរ៉ូ ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​ម្នាក់​ពី​ក្រុម Real Madrid ​គឺ​កីឡាករ Lucas Vazquez ​។

លោក Unai Emery ​ចង់​បាន Lucas ​ជា​យូរ​មក​ហើយ ​ព្រោះ​លោក​ពេញ​ចិត្ត​នឹង​ការ​លេង​របស់​កីឡាករ​អេស្ប៉ាញ​នេះ​ខ្លាំង។ ដូច្នេះ​ហើយ ​ទើប​ពួកគេ​ចរចា​ជាមួយ​ក្រុម Real Madrid ​ពី​លទ្ធភាព​ដែល​អាច​យក​រូបគេ​មក​បាន​នា​រដូវ​ក្ដៅ​នេះ។ ​តម្លៃ​ដំបូង​ដែល​ក្រុម​កាំភ្លើង​ធំ ហាន​ឱ្យ​នោះ​គឺ​៣៥​លាន​អឺរ៉ូ។ ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​នេះ ​ក៏​មាន​ក្លឹប​ដទៃ​ទៀត​ចង់​បាន​ផង​ដែរ តែ​មិន​ទាន់​មាន​ការ​លក់​ចេញ​ជា​ផ្លូវការ​ទេ។

កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ ​ស្ថិត​ក្នុង​បញ្ជី​លក់​ចេញ ក្រោយ​ពី​លោក Zidane ​មិន​បាន​ផ្ដល់​ឱកាស​ច្រើន​ដល់​រូបគេ​ដើម្បី​ចូល​លេង​នោះ​ទេ។ ដោយ​រដូវ​កាល​ថ្មី​ខាង​មុខ ​ក៏​មិន​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​ប្រើប្រាស់​ផង​ដែរ៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT