ប៉េរូ ​ទម្លាក់​ឈីលី ​ឡើង​ជួប​ប្រេស៊ីល វគ្ក​ផ្ដាច់ព្រ័ត្រCopa America ​

ក្រុម​ប៉េរូ ​បាន​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើង​ឯកឈីលី ​បាន​សម្រេច​ក្នុង​លទ្ធផល​ឈ្នះ​ ៣-០ ​ដើម្បី​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ក្រុម​ប្រេស៊ីល ​ពាន​រង្វាន់ Copa America ។

នេះ​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​ដែល​ក្រុម​ឈីលី​ធ្លាក់​ចេញ ​ដោយ​ចាញ់​ក្រុម​ប៉េរូ​ដល់​ទៅ​៣​គ្រាប់​យ៉ាង​នេះ។ បើ​មើល​ទៅ​តាម​ការ​ប្រកួត ​ឈីលី ព្យាយាម​វាយ​សម្រុក​ណាស់​ដែរ ប៉ុន្តែ​ហាក់​មិន​មាន​សំណាង​ឡើយ។ ផ្ទុយ​ទៅ​វិញ ប៉េរូ​ឯ​ណោះ​បាន​ស្វែង​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់ រហូត​ដល់​ទៅ​៣​គ្រាប់​។ គ្រាប់​បាល់​នោះ​ដែរ ​កើត​ឡើង​ដោយ​ Flores ​នាទី​២១ Yotun ​នា​ទី​៣៨ ​និង Guerrero ​នៅ​នាទី​៩០។

នេះ​ជា​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ថ្មី​ម្ដង​ទៀត​របស់​ក្រុម​ប៉េរូ ​ក្រោយ​ពី​ពួកគេ​ធ្វើ​បាន​ចុង​ក្រោយ​នៅ​ឆ្នាំ ១៩៧៥​ឯ​ណោះ។ ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​ខាង​មុខ វេលា​ម៉ោង​៣​ទាប​ភ្លឺ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT