Arsenal ​ទិញ​បាន​កីឡាករ​ថ្មី​ម្នាក់​ហើយ តម្លៃ​៦​លាន​ផោន​

ក្រុម​កាំភ្លើង​ធំ Arsenal ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ហើយ​ឈ្មោះ Gabriel Martinelli ​វ័យ​១៨​ឆ្នាំ​ជន​ជាតិ​ប្រេស៊ីល ​មាន​តម្លៃ​ខ្លួន​៦​លាន​ផោន។

Martinelli ​ជា​យុវជន​ឆ្នើម​ម្នាក់​ក្នុង​ស្រុក​កំណើត​របស់​គេ ​ហើយ​ក៏​ត្រូវ​បាន​កោះហៅ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ ​មុន​ពេល​ត្រូវ​កាត់​ចេញ ​ដើម្បី​ចូល​លេង Copa America ។ កីឡាករ​រូប​នេះ ​នឹង​ចូល​រួម​ជាមួយ​ក្រុម Arsenal ​ក្នុង​ការ​ប្រកួត Pre-Season ​ខាង​មុខ។ សាមី​ខ្លួន ​បាន​ចាត់​ទុក​ខ្លួន​ឯង ​ថា​ជា​អ្នក​ដើរ​តាម​គន្លង​របស់ Cristiano Ronaldo ​ថែម​ទៀត​ផង។

Martinelli ​រក​បាន​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Sao Paulo ​៣៤​ប្រកួត​កន្លង​មក ​ខណៈ​ដែល​គេ​ចូល​លេង​ឱ្យ​ក្រុម​នេះ​តាំង​ពី​អាយុ​១៦​ឆ្នាំ​មក​ម្ល៉េះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT