Benitez ​ចង្អុល​ឈ្មោះ​បុគ្គល​ម្នាក់ រុញ​ច្រាន​ឲ្យ​ខ្លួន​សុខ​ចិត្ត​ដើរ​ចេញ​ពី Newcastle United

អតីត​អ្នកចាត់ការ​លោក Rafa Benitez ​បាន​សម្រេច​លា​ឈប់​ពី​តំណែង​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ​ក្រោយ​ដឹកនាំ​ក្លឹប Newcastle United អស់​រយៈ​ពេល ៣ ឆ្នាំ។

 

ជុំវិញ​មូលហេតុ​នៃ​ការ​ចាកចេញ លោក Benitez មិន​បង្អង់​យូរ​នោះ​ឡើយ ដោយ​លោក​បាន​សង្កត់​ចំៗ​ដល់​ប្រធាន​គ្រប់គ្រង​ក្លឹប​គឺ​លោក Mike Ashley ​ដែល​ថា​មិន​អាច​ធ្វើការ​រួម​គ្នា​ត​ទៅ​ទៀត​បាន។ សារ​ផ្ញើ​អ្នក​គាំទ្រ​ចែកចាយ​មុន​នេះ​បន្តិច អតីត​អ្នកចាត់ការ​នៅ​ហង្ស​រូប​នេះ​បាន​និយាយ​ថា៖ “អរគុណ​សម្រាប់​ពេល ៣ ឆ្នាំ​ដ៏​អស្ចារ្យ អ្វី​ដែល​យើង​មាន​នៅ​ទី​នេះ​គឺ​ការ​ស្រលាញ់​និង​ការ​គាំទ្រ ដែល​ពិត​ជា​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ខ្ញុំ”។

លោក​បន្ត​ថា៖ “ខ្ញុំ​ចង់​បន្ត​នៅ​ ប៉ុន្តែ​ខ្ញុំ​មិន​យល់ព្រម​លើ​ការ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី ​ដោយ​វា​កាន់​តែ​ជាក់ច្បាស់​នៅ​ពេល​ដែល​ខ្ញុំ​ពុំ​អាច​ចែករំលែក​ចក្ខុវិស័យ​រួម​គ្នា​ជាមួយ​ប្រធាន​ក្លឹប [Mike Ashley] ដោយ​ខ្ញុំ​ពិត​ជា​សោកសៅ តែ​ក៏​មិន​សោកស្តាយ​ដែល​សម្រេច​ចិត្ត​មក​ដឹកនាំ​ទី​នេះ ហើយ​ពិត​ជា​មាន​មោទនភាព​នៅ​អ្វី​ដែល​យើង​បាន​សម្រេច​រួម​គ្នា​កន្លង​មក”។ ប្រភព: 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT