ខ្សែការពារ Giego Godin បានសម្រេចចិត្តចូលរួមជាមួយក្រុម Inter Milan ហើយ ក្រោយពីរូបគេអស់កុងត្រាជាមួយក្រុម Atletico Madrid ។
Dodin ដែលអស់កុងត្រាជាមួយក្រុម AT Madrid ត្រូវបានក្លឹបស្នើសុំកុងត្រាថ្មីដែរ ប៉ុន្តែសាមីខ្លួនបានបដិសេធ ក្រោមហេតុផលចង់បានបទពិសោធថ្មីជាមួយក្រុមថ្មី។ កីឡាករអ៊ុយរុយហ្គាយរូបនេះ ត្រូវបានក្រុមជាច្រើនចាប់អារម្មណ៍ ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តចូលរួមជាមួយក្រុម Inter Milan បាត់ទៅហើយ។ កុងត្រានៅក្លឹបអ៊ីតាលីនេះ នឹងមានរហូតដល់ឆ្នាំ២០២២ឯណោះ។

កីឡាករវ័យ៣៣ឆ្នាំនេះ លេងឱ្យក្រុម AT Madrid ៩ឆ្នាំមកហើយ ដោយលេងបាន២៧៧ប្រកួត និងរកគ្រាប់បាល់បាន១៧គ្រាប់ផងដែរ។ សម្រាប់ជម្រើសជាតិវិញ Godin ជាប់តាំងពីឆ្នាំ ២០០៥ ដោយបង្ហាញខ្លួនបាន១៣១ប្រកួតមកហើយគិតត្រឹមពេលបច្ចុប្បន្ននេះ៕ប្រភព៖ Inter