Pep ៖ Man City ​បាន​ផ្ដល់​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់​បាន​

លោក Pep Guardiola ​បាន​បញ្ជាក់​ច្បាស់​ថា​ក្រុម Manchester City ​បាន​ផ្ដល់​គ្រប់​យ៉ាង​ឱ្យ​ខ្លួន​ទៅ​ហើយ ដូច្នេះ​មិន​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ណា​ទៀត​នោះ​ទេ​។

មួយ​រយៈ​មុន​នេះ ​មាន​ដំណឹង​ថា​លោក​ចង់​ទៅ​អេស្ប៉ាញ​វិញ​ហើយ ​ព្រោះ​ទី​នោះ​ជា​ស្រុក​កំណើត​របស់​ខ្លួន។ ​ការ​ចង់​ត្រលប់​ទៅ​វិញ​នោះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ Barcelona ​សប្បាយ​ចិត្ត ព្រោះ​អី​អាច​ជា​ដំណឹង​លោក Pep ​ចង់​មក​ដឹក​នាំ​ក្រុម Barcelona ​វិញ​ក៏​បាន។

ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​កុំ​ឱ្យ​មាន​ការ​ច្រឡំ​ទៀត អ្នកចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ ​បាន​ប្រាប់​ថា​មិន​មែន​លោក​ចង់​ទៅ​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​វិញ​នៅ​ពេល​នេះ​ទេ។ លោក​ចង់​បញ្ជាក់​ថា​ទីក្រុង Barcelona ​នៅ​តែ​ជា​ទីក្រុង​ដែល​លោក​ចង់​រស់​នៅ​ដដែល។ សម្រាប់​ការ​ចង់​ចាកចេញ​ពី Man City ​នោះ គឺ​ជា​រឿង​មិន​ពិត​ឡើយ ព្រោះ​លោក​កំពុង​សប្បាយ​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ក្រុម​អង់គ្លេស​នេះ។ Man City ​បាន​ផ្ដល់​គ្រប់​យ៉ាង​ដែល​លោក​ចង់​បាន៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT