អាហ្សង់ទីន ​ឡើង​វគ្គ​៤​ក្រុម​ហើយ ​នឹង​ប៉ះ​ប្រេស៊ីល​ថែម​ទៀត​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Copa America ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​វេណេហ្ស៊ុយអេឡា ​២-០ ​នៅ​យប់មិញ​នេះ។

ក្រុម​របស់ Lionel Messi ​បាន​ធ្វើ​ការ​វាយ​សម្រុក​ខ្លាំង​ទៅ​លើ​ក្រុម​វេណេហ្ស៊ុយអេឡា​រហូត​នាទី​ទី​១០​ពួកគេ​នាំ​មុខ​មួយ​គ្រាប់​ទៅ​ហើយ ​ធ្វើ​បាន​សម្រេច​ដោយ Lautaro Martínez។ ​ការ​ប្រកួត​ដោយ​នាំ​មុខ​នេះ ​ត្រូវ​រង់ចាំ​ដល់​នាទី​៧៤ ​ទើប​ក្រុម​អាហ្សង់ទីន​ថែម​បាន​១​គ្រាប់​ទៀត ​ដោយ Celso ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​បញ្ចប់​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​នេះ​ផង​ដែរ។

ក្រុម​អាហ្សង់ទីន ​បាន​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នេះ នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ហើយ ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT