Jose Mourinho ​បដិសេធ​ដឹក​នាំ​ក្រុម Newcastle United ​

លោក​ Jose Mourinho ​បាន​បដិសេធ​មិន​ព្រម​ដឹក​នាំ​ក្រុម Newcastle United ​ឡើយ ដោយ​លោក​អះអាង​ថា​មិន​ដឹក​នាំ​ក្រុម​ដែល​គ្មាន​គោលដៅ​ច្បាស់​លាស់​ឡើយ។

ក្រុម Newcastle United ​ទើប​តែ​ចែក​ផ្លូវ​ជាមួយ​អ្នក​ចាត់ការ​របស់​ខ្លួន Rafa Benitez ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ក្រោយ​ពី​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​ម្ចាស់​ក្លឹប ដែល​មិន​ព្រម​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ដូរ​កីឡាករ។ ស្រប​ពេល​ក្រុម​អ្នក​គាំទ្រ​វិញ ​ក៏​បាន​ដាក់​ចម្ងល់​ចំពោះ​ចំណូល​ដែល​ក្លឹប​រក​បាន ​ហើយ​បែរ​ជា​ក្លឹប​មិន​ចំណាយ​ទិញ​កីឡាករ​ថ្មី​ចូល​វិញ​នេះ​ដែរ។

ការ​ចាកចេញ​របស់​លោក Benitez ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​បាន Jose ​មក​ដឹក​នាំ​ក្រុម​វិញ។ ​គ្រាន់​តែ​ឮ​ដូច្នេះ​ភ្លាម ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​របស់​ព័រទុយហ្គាល់​រូប​នេះ​បាន​ចេញ​មុខ​មក​និយាយ​ភ្លាម​ថា​លោក​នឹង​មិន​ដឹក​នាំ​ក្រុម​ដែល​ចង់​បាន​ចំណាត់​ថ្នាក់​ពាក់​កណ្ដាល​តារាង​នោះ​ទេ។ ​លោក​នឹង​មិន​ចូល​ទៅ​ដឹក​នាំ​ក្រុម​មួយ​ដែល​គ្មាន​គោលដៅ​ច្បាស់​លាស់​ឡើយ៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT