Maguire ​ចោល Man Utd ​ស្រវ៉ា​យក Man City ​ហើយ​

ខ្សែ​ការពារ Harry Maguire ​បាន​ច្រាន​ចោល​សំណើរ​របស់​ក្រុម Manchester United ​ហើយ ​ដើម្បី​បាន​ឱកាស​ចូល​លេង ឱ្យ​ក្រុម Manchester City ​វិញ​។

​ក្រុម Man City ​និង Man Utd ​ប្រជែង​គ្នា​ទិញ​យក​ខ្សែ​ការពារ​ជម្រើស​ជាតិ​អង់គ្លេស Harry Maguire ។ បើ​តាម​ការ​បញ្ជាក់​របស់​កាសែត​នៅ​អង់គ្លេស Maguire ​កាន់​តែ​ខិត​ជិត​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ Man City ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​ហើយ ​ក្នុង​តម្លៃ​ដល់​ទៅ​៨០​លាន​ផោន​ឯ​ណោះ។ អម​ជាមួយ​តម្លៃ​ពលកម្ម​ខ្ពស់​ទៀត ​ទើប​បាន​ធ្វើ​ឱ្យ  Maguire ​បដិសេធ​មិន​ព្រម​ទៅ​ចូល​រួម​ជាមួយ Man Utd ។

ក្រុម Man City ​ក៏​កំពុង​ចរចា​ចង់​បាន​កីឡាករ​ម្នាក់​ទៀត​របស់ AT Madrid ​ដែរ។ ខ្សែ​បម្រើ Rodri ​នេះ ជា​កីឡាករ​ម្នាក់​ដែល​លោក Pep ​ពេញ​ចិត្ត ​និង​ចង់​យក​មក​ដើម្បី​ជំនួស​តំណែង​របស់ Fernandinho ​នា​ពេល​អនាគត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT