Pogba ៖ ​ដល់​ពេល​ខ្ញុំ​ត្រូវ​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី​ហើយ​

ខ្សែ​បម្រើ Pual Pogba ​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​ចាកចេញ​ពី​ក្រុម Manchester United ​ហើយ​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​ចំណាយ​ពេល​៣​ឆ្នាំ​នៅ Old Trafford ។

និយាយ​ទៅ​កាន់ ​Guardian ​ខ្សែ​បម្រើ​បារាំង​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​ពេល​នេះ គួរ​តែ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ខ្ញុំ​រក​កន្លែង​ថ្មី​ដើម្បី​លេង។ ពេល​វេលា​កន្លង​មក​នៅ Man Utd ​មាន​ទាំង​ពេល​ល្អ ​និង​ពេល​អាក្រក់ ​តែ​ខ្ញុំ​ពេញ​ចិត្ត​វា។ វា​ក៏​ដល់​ពេល​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ថ្មី​ដែរ”។

Pogba ​បច្ចុប្បន្ន​មាន​ក្លឹប Real Madrid ​មួយ​ដែល​មាន​ទំនាក់ទំនង​ខ្លាំង។ តែ​ដោយសារ Man Utd ​ដាក់​តម្លៃ​ខ្លួន​ដល់​១៥០​លាន​ផោន ទើប​បាន​ជា​មិន​មាន​ការ​ទិញ​ដូរ​កើត​ឡើង​នៅ​ពេល​នេះ។ អតីត​កីឡាករ Juventus ​ម្នាក់​នេះ ​ចង់​ទៅ​ធ្វើ​ការ​ជាមួយ Zidane ​នៅ Real ​ច្រើន​ជាង​បន្ដ​លេង​នៅ Old Trafford ​ទៀត៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT