រដូវ​កាល​ថ្មី ​ក្រុម Spurs ​ចាប់​ផ្ដើម​ទិញ​កីឡាករ​ចូល​ហើយ​

​ក្រុម Spurs ​កំពុង​តាម​ទិញ​កីឡាករ​ម្នាក់​មក​រួម​ក្រុម​គឺ Tanguy Ndombele ​ដែល​ជា​ខ្សែ​បម្រើ​របស់​ក្រុម Lyon ​កំពុង​ឡើង​ជើង​ខ្លាំង​នា​រដូវ​កាល​មុន​។

រដូវ​កាល​មុន ក្រុម Spurs ​មិន​បាន​ទិញ​ចូល​កីឡាករ​ណា​ម្នាក់​ឡើយ តែ​នៅ​លេង​ល្អ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​បាន។ យ៉ាងណាមិញ ​សម្រាប់​រដូវ​កាល​នេះ​វិញ ​ពួកគេ​កំពុង​ស្វែង​រក​កីឡាករ​បន្ថែម​មក​ពង្រឹង​ក្រុម​ហើយ ត្រៀម​ប្រជែង​លីគ​អង់គ្លេស​។ ក្នុង​នោះ ​មាន​ប្រភព​បញ្ជាក់​ថា​ក្រុម​របស់​លោក Pochettino ​ចាប់​អារម្មណ៍​លើ Tanguy Ndombele ​និង​ដាក់​គោលដៅ​យក​រូបគេ​ឱ្យ​បាន​។

ក្រុម Lyon ​បាន​ទាមទារ​តម្លៃ​ដល់​ទៅ​៧០​លាន​ផោន​ឯ​ណោះ ​ទើប​ព្រម​លក់​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ។ ​ដូច្នេះ​ហើយ ទើប​ការ​ចរចា​មិន​ទាន់​ត្រូវ​គ្នា​ឡើយ ត្បិត​អី​ក្រុម Spurs ​មិន​ហាន​ដល់​តម្លៃ​៧០​លាន​ផោន​នេះ​ឡើយ។ ការ​ដាក់​ដល់​៧០​លាន​នេះ គឺ​ដោយសារ​តែ​មាន​ក្រុម​ដទៃ​ទៀត​ចង់​បាន​ដែរ ​មិន​មែន​មាន​តែ Spurs ​មួយ​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT